​សរ​កា​និ​វគ្គ​ ​ទី៣​


 [​២០៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​កបិល​ព័ស្ដុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​នាម​សក្យរាជ​ ​ចូល​ទៅ​គាល់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បាន​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហា​នាម​សក្យរាជ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នគរ​កបិល​ព័ស្តុ​នេះ​ ​ជា​នគរ​ស្ដុកស្ដម្ភ​ ​ធំ​ទូលាយ​ ​មាន​មនុស្ស​ច្រើន​ ​មាន​មនុស្ស​កុះករ​ ​មាន​ច្រក​ចង្អៀត​ដ៏​ច្រើន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ឯង​ ​បាន​ចូល​មក​អង្គុយ​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​បាន​ចូល​មក​អង្គុយ​ជិត​ភិក្ខុ​ទាំងឡាយ​ ​ដែល​គួរ​ជាទី​ចំរើន​ចិត្ត​ផង​ ​ហើយ​ចូល​ទៅ​នគរ​កបិល​ព័ស្តុ​ ​ក្នុង​វេលា​ល្ងាច​វិញ​ ​តែង​ទៅ​ដោយ​ដំរី​លឿន​ក៏​មាន​ ​ទៅ​ដោយ​សេះ​លឿន​ក៏​មាន​ ​ទៅ​ដោយ​រថ​លឿន​ក៏​មាន​ ​ទៅ​ដោយ​រទេះ​លឿន​ក៏​មាន​ ​ទៅ​ដោយ​បុរស​លឿន​ក៏​មាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ពេលនោះ​ ​សតិ​របស់ខ្ញុំ​ព្រះអង្គ​ ​ប្រារព្ធ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ភ្លេចបាត់​ទៅ​ ​សតិ​ប្រារព្ធ​ព្រះធម៌​ ​ក៏​ភ្លេចបាត់​ទៅ​ ​សតិ​ប្រារព្ធ​ព្រះសង្ឃ​ ​ក៏​ភ្លេចបាត់​ទៅ​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់