​ដូចជា​ ​សង្ខារ​ទាំងឡាយ​ ​កើតឡើង​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​សង្ខារ​ជា​ ​បច្ច័យ​ ​។​បេ​។​ ​ការ​កើតឡើង​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​លុះតែ​អវិជ្ជា​រលត់​ ​ដោយ​អរិយមគ្គ​ ​មិន​មាន​សេសសល់​ ​ទើប​រលត់​សង្ខារ​បាន​។​បេ​។​ ​ការ​រលត់​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​ ​យ៉ាងនេះ​ឯង​។​ ​នេះ​ជាញា​យ​ធម៌​ដ៏​ប្រសើរ​ ​ដែល​អរិយ​សាវក​នោះ​ ​ឃើញ​ល្អ​ហើយ​ ​ចាក់ធ្លុះ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​។​ ​
 [​២៧៩​]​ ​ម្នាល​គហបតី​ ​កាលណា​ ​អរិយ​សាវក​បាន​ស្ងប់​រម្ងាប់​ពៀរ​ ​ដែល​គួរខ្លាច​ ​ទាំង៥​ ​នេះ​ ​(​អរិយ​សាវក​នោះ​)​ ​ប្រកបដោយ​សោតា​បត្តិ​យង្គ​ ​ទាំង​ ​៤​ ​នេះ​ ​នេះ​ជាញា​យ​ធម៌​ដ៏​ប្រសើរ​ ​ដែល​អរិយ​សាវក​ ​បានឃើញ​ល្អ​ ​បាន​ចាក់ធ្លុះ​ល្អ​ហើយ​ ​ដោយ​ប្រាជ្ញា​ដែរ​។​ ​អរិយ​សាវក​នោះ​ ​កាល​ប្រាថ្នា​ ​អាច​ព្យាករ​ខ្លួន​ ​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​នរក​ហើយ​ ​លែង​មានកំណើត​តិរច្ឆាន​ហើយ​ ​លែង​មានកំណើត​ប្រេត​ហើយ​ ​អស់​អបាយ​ ​ទុគ្គតិ​ ​និង​ ​វិនិបាត​ហើយ​ ​អាត្មាអញ​ ​បាន​សម្រេច​ស្រោតៈ​ហើយ​ ​មានធម៌​មិនបាន​ធ្លាក់ចុះ​ ​ទៀងតែនឹង​បាន​ត្រាស់​ដឹង​ទៅខាងមុខ​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់