​កប​កល់​ដោយ​អាធិបតេយ្យ​ ​ជា​ទិព្វ​ផង​ ​ជា​របស់​មនុស្ស​ផង​។​ ​ម្នាល​ ​នន្ទ​កៈ​ ​តថាគត​មិនមែន​ឮ​អំពីសំណាក់​សមណៈ​ដទៃ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ហើយ​និយាយ​ដូច្នោះ​ទេ​ ​ប្រាកដជា​របស់​ណា​ ​ដែល​តថាគត​ដឹងខ្លួន​ឯង​ ​ឃើញ​ខ្លួនឯង​ ​យល់​ខ្លួនឯង​ ​តថាគត​ ​ក៏​និយាយ​តាម​ដឹង​នោះ​ឯង​។​ ​
 [​២៨៤​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​បុរស​ ​១​ ​នាក់​ ​បាន​និយាយ​នឹង​លិ​ច្ឆ​វិ​មហាមាត្យ​ ​ឈ្មោះ​នន្ទ​កៈ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​កាល​នេះ​ ​ជា​កាលគួរ​ងូតទឹក​។​ ​ម្នាល​នាយ​ ​ឥឡូវនេះ​ ​មិន​គួរ​នឹង​ត្រូវការ​ដោយ​ការ​ងូត​ ​ជា​ខាងក្រៅ​នុ៎ះ​ទេ​ ​គួរ​នឹង​ងូត​ខាងក្នុង​ខ្លួននេះ​វិញ​ ​គឺ​ការ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ក្នុង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​

​ចប់​ ​សរ​កា​និ​វគ្គ​ ​ទី៣​។​
​ឧទាន​នៃ​សរ​កា​និ​វគ្គ​នោះ​គឺ​


​សំដែង​រឿង​មហា​នាម​សក្យ​ ​ពីរ​សូត្រ​ ​រឿង​គោ​ធា​សក្យ​ ​១​ ​សូត្រ​ ​សរ​កា​និ​សក្យ​ ​២​ ​សូត្រ​ ​សំដែង​រឿង​ទ្រុស្តសីល​ ​២​ ​សូត្រ​ ​រឿង​ពៀរ​ ​ដែល​គួរខ្លាច​ ​២​ ​សូត្រ​ ​សំដែង​រឿង​លិ​ច្ឆ​វិ​មហាមាត្យ​ ​ឈ្មោះ​នន្ទ​កៈ​ ​ជា​គំរប់​ ​១០​ ​សូត្រ​ ​ហេតុ​នោះ​ ​បាន​ជា​លោក​ចាក់​ជា​ ​១​ ​វគ្គ​។​
ថយ | ទំព័រទី ១៧៩ | បន្ទាប់