​ធម៌​ ​៤​ ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ការសេពគប់​សប្បុរស​ ​១​ ​ការ​ស្ដាប់ធម៌​របស់​សប្បុរស​ ​១​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​១​ ​សេចក្ដី​ប្រតិបត្តិ​ធម៌​ ​សមគួរ​តាម​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៤​ ​នេះឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​ប្រាជ្ញា​ដ៏​មោះមុត​។​ ​

​ចប់​ ​មហា​បញ្ញ​វគ្គ​ ​ទី៧​។​
​ឧទ្ទាន​នៃ​មហា​បញ្ញ​វគ្គ​នោះ​គឺ​


​ធម៌​ ​៤​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាជ្ញា​ធំ​ ​១​ ​ប្រាជ្ញា​ក្រាស់​ ​១​ ​ប្រាជ្ញា​ទូលាយ​ ​១​ ​ប្រាជ្ញា​ជ្រៅ​ ​១​ ​ប្រាជ្ញា​ប្រមាណ​មិនបាន​ ​១​ ​ប្រាជ្ញា​ដូច​ផែនដី​ ​១​ ​ប្រាជ្ញា​ច្រើន​ ​១​ ​ប្រាជ្ញា​ឆាប់​ ​១​ ​ប្រាជ្ញា​រហ័ស​ ​១​ ​ប្រាជ្ញា​រីករាយ​ ​១​ ​ប្រាជ្ញា​ជាទី​ស្ទុះ​ទៅ​ ​១​ ​ប្រាជ្ញា​ក្លៀវក្លា​ ​១​ ​ប្រាជ្ញា​ដ៏​មោះមុត​ ​១​។​ ​

​ចប់​ ​សោតាបត្តិ​សំយុត្ត​ ​។​

ថយ | ទំព័រទី ២២៥ | បន្ទាប់