​មិនបាន​ដល់​ ​នូវ​ការប្រៀបធៀប​ ​ផង​ ​មិនបាន​ដល់​ ​នូវ​ចំណែក​ ​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​ការ​អស់​ទៅ​ ​រលីង​ទៅ​ ​នៃ​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីទុក្ខ​ ​របស់​អរិយ​សាវក​ ​ជា​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ជា​អ្នក​ត្រាស់​ដឹង​នុ៎ះឯង​ ​ដែល​អស់​ទៅ​ ​រលីង​ទៅ​ ​មាន​ប្រមាណ​ច្រើនជាង​ ​សេចក្ដីទុក្ខ​ ​ដែល​សល់​នៅ​ ​មាន​ប្រមាណ​តិច​ ​សេចក្ដីទុក្ខ​នោះ​ ​មិនបាន​ដល់​ ​នូវ​ការរាប់​ផង​ ​មិនបាន​ដល់​ ​នូវ​ការប្រៀបធៀប​ផង​ ​មិនបាន​ដល់​នូវ​ចំណែក​ ​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​គំនរ​ទុក្ខ​ពីមុន​ ​ដែល​អស់​ទៅ​ ​រលីង​ទៅ​ ​អស់​ ​៧​ ​អត្តភាព​ ​ជា​យ៉ាង​យូរ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បុគ្គល​ណា​ ​ដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​

​ចប់​ ​អភិ​សមយ​វគ្គ​ ​ទី៦​។​

ថយ | ទំព័រទី ៣២០ | បន្ទាប់