[​៤៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​កិរិយា​ទទួល​មាន់​ ​និង​ជ្រូក​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​កិរិយា​ទទួល​មាន់​ ​និង​ជ្រូក​ ​មាន​ ​ ​ ​ ​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​កិរិយា​ទទួល​ដំរី​ ​គោ​ ​សេះឈ្មោល​ញី​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​កិរិយា​ទទួល​ដំរី​ ​គោ​ ​សេះឈ្មោល​ញី​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​

​ចប់​ ​តតិយ​វគ្គ​ ​ទី៩​។​​
​ឧទាន​ ​គឺ​


​និយាយ​អំពី​កិរិយា​រាំ​ ​១​ ​អំពី​កិរិយា​ដេក​លើ​ទី​ខ្ពស់​ ​និង​ទី​ដ៏​ប្រសើរ​ ​១​ ​អំពី​កិរិយា​ទទួល​ប្រាក់​ ​និង​មាស​ ​១​ ​អំពី​កិរិយា​ទទួល​ស្រូវ​ ​១​ ​អំពី​កិរិយា​ទទួល​សាច់​ ​១​ ​អំពី​កិរិយា​ទទួល​ស្រី​ ​និង​ក្មេងស្រី​ ​១​ ​អំពី​កិរិយា​ទទួល​ទាសី​ ​ទាសៈ​ ​១​ ​អំពី​កិរិយា​ទទួល​ពពែ​ ​និង​ចៀម​ ​១​ ​អំពី​កិរិយា​ទទួល​មាន់​ ​ជ្រូក​ ​១​ ​អំពី​កិរិយា​ទទួល​ដំរី​ ​១​។​
ថយ | ទំព័រទី ៣៣២ | បន្ទាប់