​[​១១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​បាន​។​ ​(​សេចក្ដីពិស្ដារ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​យ៉ាងនេះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់រលីង​ទៅ​ ​នៃ​អាសវៈ​ទាំង​ ​ឡាយ​ ​បាន​។​ ​

​ចប់​ ​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​វគ្គទី​ ​២​ ​នោះ​គឺ​ ​


​និយាយ​អំពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​ដងព្រៃ​ ​ឥច្ឆា​នង្គល​ ​១​ ​អំពី​ព្រះ​លោ​មសកំ​ភិ​យៈ​ដ៏​មាន​អាយុ​ ​១​ ​អំពី​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មាន​ពីរ​លើក​ ​អំពី​ភិក្ខុ​ច្រើន​រូប​មាន​ពីរ​លើក​ ​អំពី​ចំរើន​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​លះ​សញ្ញោជនៈ​ ​១​ ​ដើម្បី​ដក​ចោល​ ​នូវ​អនុ​សយ​ក្កិ​លេស​ ​១​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ផ្លូវ​ឆ្ងាយ​ ​គឺ​សង្សារ​ ​១​ ​ដើម្បី​អស់​ទៅ​នៃ​អាសវៈ​ ​១​។​

​ចប់​ ​អា​នា​បាន​សំយុត្ត​ ​។​

ថយ | ទំព័រទី ៦០ | បន្ទាប់