​តែថា​ ​អរិយ​សាវក​នោះ​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​។​ ​ទើប​អរិយ​សាវក​នោះ​ ​រួច​ស្រឡះ​ចាក​នរក​ ​រួច​ស្រឡះ​ចាក​កំណើត​តិរច្ឆាន​ ​រួច​ស្រឡះ​ចាក​ប្រេតវិស័យ​ ​រួច​ស្រឡះ​ ​ចាក​អសុរកាយ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ ​ដោយ​វិជ្ជា​និង​ចរណៈ​ ​មានដំណើរ​ល្អ​ ​យាង​ទៅកាន់​ព្រះនិព្វាន​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ទ្រង់​ជា​អ្នក​ទូន្មាន​ ​នូវ​បុរស​ ​ដូចជា​នាយ​សារថី​ ​ទ្រង់​ជា​គ្រូ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​៤​ ​ទ្រង់​ខ្ជាក់​ចោល​ ​នូវ​ត្រៃភព​ ​លែង​វិលត្រឡប់​មក​កើត​ទៀត​ ​១​។​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ថា​ ​ព្រះ​បរិយត្តិធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយដោយ​ប្រពៃ​ ​ព្រះ​នព្វលោកុត្តរ​ធម៌​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​ឃើញច្បាស់​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យ​នូវ​ផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​ ​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ក្នុងចិត្ត​នៃ​ខ្លួន​ ​១​។​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះសង្ឃ​ថា​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់