សិក្ខាបទ​ទី៩​


 [​១៥​]​ ​សម័​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ឯង​ ​មហាមាត្យ​ជា​ឧបដ្ឋាក​របស់​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​បាន​ឲ្យ​គេ​ធ្វើ​វិហារ​ប្រគេន​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​បាន​ឲ្យ​គេ​ប្រក់​ ​និង​បូក​លាប​វិហារ​ដែលគេ​ធ្វើ​ស្រេចហើយ​នោះ​ញយៗ​ ​វិហារ​នោះ​ធ្ងន់​ហួសកំណត់​ ​ក៏​បាក់​រលំ​ចុះ​មក​។​ ​គ្រានោះ​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏​ជញ្ជូន​យក​ស្មៅ​ ​និង​ឈើ​ទៅ​ធ្វើ​ ​(​វិហារ​ទៀត​)​ ​ប្រៀតបៀន​ស្រែ​ស្រូវ​របស់​ព្រាហ្មណ៍​ម្នាក់​ឲ្យ​ខូចខាត​ទៅ​។​ ​ទើប​ព្រាហ្មណ៍​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​ទាំងឡាយ​ ​មិនសមបើ​នឹង​មក​បៀតបៀន​ស្រែ​ស្រូវ​របស់​យើង​ឲ្យ​ខូចខាត​ទៅ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​របស់​ព្រាហ្មណ៍​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​មិន​គួរ​នឹង​ឲ្យ​គេ​ប្រក់​រឿយ​ៗ​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់