អចេលក​វគ្គ​ ​សិក្ខាបទ​ទី១​


 [​១៤៥​]​ ​កាលនោះ​ ​ព្រះ​សព្វញ្ញូ​ពុទ្ធ​ដ៏​មានជោគ​ ​គង់នៅ​កូ​ដា​គារ​សាលា​ ​ក្នុង​ព្រៃ​មហា​វន​ ​ទៀប​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​របស់​ដែល​បុគ្គល​គប្បី​ទំពាស៊ី​កើតឡើង​ដល់​សង្ឃ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ឲ្យ​នំ​ដល់​ពួក​មនុស្ស​អ្នក​ស៊ី​ដែល​ចុះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ទទួល​ព្រះពុទ្ធដីកា​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាង​ហ្នឹង​ហើយ​ៗ​ ​ក៏​ឲ្យ​ពួក​មនុស្ស​ដែល​ជា​អ្នក​ស៊ី​ដែល​អង្គុយ​ជាជួរ​ ​ហើយក៏​ឲ្យ​នំ​មួយ​ៗ​ ​(​ដល់​មនុស្ស​ដែល​ជា​អ្នក​ស៊ី​ដែល​)​ ​រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិ​ព្វា​ជិ​កា​ម្នាក់​ ​ដោយ​សំគាល់​ថា​ឲ្យ​នំ​មួយ​ដូច​គេ​ទាំងពួង​ដែរ​។​ ​ពួក​នាង​បរិ​ព្វា​ជិ​កា​(​ដែល​នៅ​)​ជុំវិញ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​នាង​បរិ​ព្វា​ជិ​កា​នោះ​ថា​ ​សមណ​នោះ​ជាស​ហាយ​របស់​នាង​ឬ​។​ ​នាង​បរិ​ព្វា​ជិ​កា​នោះ​ឆ្លើយ​ថា​ ​សមណ​នុ៎ះ​មិនមែន​ជាស​ហាយ​របស់ខ្ញុំ​ទេ​ ​គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ​ ​តែ​ត្រឡប់ទៅ​ជា​ឲ្យ​នំ​ពីរ​មកវិញ​។​ ​វារៈ​ជា​គំរប់​ពីរ​ដង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ឲ្យ​នំ​មួយ​ៗ​ ​(​ដល់​មនុស្ស​ដែល​ជា​អ្នក​ស៊ី​ដែល​)​ ​រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិ​ព្វា​ជិ​កា​ដដែល​នោះ​ ​ដោយ​សំគាល់​ថា​ឲ្យ​នំ​មួយ​ដូច​គេ​ទាំងពួង​ដែរ​ ​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់