សិក្ខាបទ​ទី៣​


 [​១៥៣​]​ ​កាលនោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​ទ្រង់​សម្រេច​ឥរិយាបទ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ក្បែរ​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​ដើរទៅ​ផ្ទះ​របស់​សំឡាញ់​ ​ហើយក៏​អង្គុយ​នៅក្នុង​ផ្ទះ​សម្រាប់​ដេក​ជាមួយនឹង​ប្រពន្ធ​របស់​សំឡាញ់​នោះ​។​ ​ឯ​បុរស​នោះ​ក៏​ចូល​សំដៅ​ទៅត្រង់​ទី​ដែល​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​អង្គុយ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​ហើយក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បុរស​នោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​និយាយ​ពាក្យ​នេះ​នឹង​ប្រពន្ធ​ថា​ ​នាង​ចូរ​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ចុះ​។​ ​ស្ត្រី​នោះ​ក៏​ប្រគេន​ចង្ហាន់​ដល់​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ក្នុង​គ្រានោះ​។​ ​លំដាប់នោះ​ ​បុរស​នោះ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុត្រ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​និមន្ត​ទៅចុះ​ ​ព្រោះ​យើងខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ហើយ​។​ ​ឯ​ស្ត្រី​នោះ​កំណត់​ដឹង​ថា​ ​បុរស​នេះ​មាន​រាគៈ​គ្រប​សង្កត់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧប​នន្ទ​
ថយ | ទំព័រទី ១៦១ | បន្ទាប់