ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដំណើរនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងហ៊ានចូលទៅអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ (ដូច្នោះ)ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នេះ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយចូលទៅសម្រេចការអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។
[១៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា ត្រកូលដែលមានជនតែពីរនាក់ គឺមានតែស្រីនិងប្រុសប៉ុណ្ណោះ។ ជនទាំងពីរនាក់មិនទាន់ចេញទៅ ហើយជនទាំងពីរនាក់នោះ ជាមនុស្សមានរាគៈនៅឡើយ។ ពាក្យថា ចូលទៅ គឺដើរចូលទៅ។ ពាក្យថា សម្រេចការអង្គុយ សេចក្តីថា ភិក្ខុលះហត្ថបាសនៃមេទ្វារ ឬធរណីក្នុងផ្ទះធំ ហើយអង្គុយនៅ ត្រូវអាបត្តិបាចិត្តិយ។ (បើ) ក្នុងផ្ទះតូច ភិក្ខុចូលហួសមេដំបូល(១) ទៅ ហើយអង្គុយ ត្រូវអាបត្តិបាចិត្តិយ។

(១) អដ្ឋកថា អធិប្បាយថា ភិក្ខុចូលទៅហួសពាក់កណ្តាលផ្ទះ គឺហួសមេដំបូលផ្ទះ។