ដោយ​បច្ច័យ​កំណត់​ត្រឹម៤ខែ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទៅ​សូម​ភេសជ្ជៈ​នឹង​មហា​នាម​សក្យៈ​តែ​បន្តិច​ៗ​ ​ភេសជ្ជៈ​របស់​មហា​នាម​សក្យៈ​ ​ក៏​ជា​របស់​នៅតែ​បរិបូណ៌​ដដែល​។​ ​ឯ​មហា​នាម​សក្យៈ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​គំរប់​ពីរ​ដង​ទៀត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​មហា​នាម​សក្យៈ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ចង់​បវារណា​ព្រះសង្ឃ​ដោយ​ភេសជ្ជៈ​កំណត់៤ខែត​ទៅទៀត​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​មហា​នាម​ ​ការ​នេះ​ប្រពៃ​ហើយ​ៗ​ ​មហា​នាម​ ​បើ​ដូច្នោះ​ ​ចូរ​ព្រះអង្គ​បវារណា​សង្ឃ​ ​ដោយ​ភេសជ្ជៈ​កំណត់៤ខែត​ទៅទៀត​ចុះ​។​ ​ពួក​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ក៏​មិន​ហ៊ាន​ទទួល​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ត្រេកអរ​នឹង​ការ​បវារណា​ថែម​ម្តង​ទៀត​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទៅ​សូម​ភេសជ្ជៈ​នឹង​មហា​នាម​សក្យៈ​តែ​បន្តិច​ៗ​។​ ​ដោយហេតុ​នោះ​ឯង​ ​ភេសជ្ជៈ​របស់​មហា​នាម​សក្យៈ​ក៏​នៅតែ​បរិបូណ៌​ដដែល​។​ ​មហា​នាម​សក្យៈ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​គំរប់​បីដង​ទៀត
ថយ | ទំព័រទី ១៨៤ | បន្ទាប់