លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​មហា​នាម​សក្យៈ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ចង់​បវារណា​ព្រះសង្ឃ​ដោយ​ភេសជ្ជៈ​ដរាបដល់​អស់ជីវិត​។​ ​ព្រះអង្គ​ត្រាស់​តប​ថា​ ​មហា​នាម​ ​ការនោះ​ប្រពៃ​ហើយ​ៗ​ ​មហា​នាម​ ​បើ​ដូច្នោះ​ ​ចូរ​មហារាជ​បវារណា​សង្ឃ​ ​ដោយ​ភេសជ្ជៈ​ដរាបដល់​អស់ជីវិត​ចុះ​។​ ​ពួក​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ក៏​មិន​ហ៊ាន​ទទួល​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ត្រេកអរ​នឹង​ការ​បវារណា​អស់​កាល​ជានិច្ច​ក៏បាន​។​ ​
 ​[​១៧៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ស្លៀកដណ្តប់​មិន​ត្រឹមត្រូវ​ ​មាន​អាកប្ប​កិរិយា​មិន​សមគួរ​ ​មហា​នាម​សក្យៈ​ក៏​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​លោកម្ចាស់​ទាំងឡាយ​ស្លៀកដណ្តប់​សំពត់​មិន​ត្រឹមត្រូវ​ ​មាន​អាកប្ប​កិរិយា​មិន​សមគួរ​ ​(​ដូច្នេះ​)​ ​ធម្មតា​ ​អ្នកបួស​ ​គេ​ត្រូវ​ស្លៀកដណ្តប់​សំពត់​ឲ្យ​ត្រឹមត្រូវ​ល្អ​ ​ហើយ​មាន​អាកប្ប​កិរិយា​ដ៏​សមគួរ​ទេតើ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក៏​ចងទោស​នឹង​មហា​នាម​សក្យៈ​។​ ​សេចក្តី​ត្រិះរិះ​នេះ​កើតមាន​ដល់​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្នុង​វេលា​នោះ​ថា​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់