កំណត់​ភេសជ្ជៈ​ ​(​នោះ​)​ ​គឺ​ភេសជ្ជៈ​ដែលគេ​កំណត់​ដោយ​ពាក្យ​ថា​ ​ខ្ញុំ​ព្រះករុណា​សូម​បវារណា​ដោយ​ភេសជ្ជៈ​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ​។​ ​ដែល​ហៅថា​ ​បវារណា​កំណត់​រាត្រី​ ​គឺ​រាត្រី​ដែលគេ​កំណត់​ដោយ​ពាក្យ​ថា​ ​ខ្ញុំ​ព្រះករុណា​បវារណា​អស់​រាត្រី​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ​។​ ​ដែល​ហៅថា​ ​បវារណា​កំណត់​ទាំង​ភេសជ្ជៈ​ ​កំណត់​ទាំង​រាត្រី​នោះ​ ​គឺ​គេ​កំណត់​ភេសជ្ជៈ​ទាំងឡាយ​ផង​ ​កំណត់​រាត្រី​ទាំងឡាយ​ផង​ ​ដោយ​ពាក្យ​ថា​ ​ខ្ញុំ​ព្រះករុណា​សូម​បវារណា​ដោយ​ភេសជ្ជៈ​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​អស់​រាត្រី​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ​។​ ​ដែល​ហៅថា​ ​បវារណា​មិនកំណត់​ភេសជ្ជៈ​ ​មិនកំណត់​រាត្រី​ ​(​នោះ​)​ ​គឺ​គេ​មិនកំណត់​ភេសជ្ជៈ​ទាំងឡាយ​ ​និង​មិនកំណត់​រាត្រី​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ខ្ញុំ​ព្រះករុណា​សូម​បវារណា​ដោយ​ភេសជ្ជៈ​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​និង​អស់​រាត្រី​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ​។​ ​
 [​១៧៧​]​ ​ឯ​ពាក្យ​ដែល​ថា​ ​កំណត់​ភេសជ្ជៈ​នោះ​ ​អធិប្បាយ​ថា​ ​គេ​បវារណា​ភិក្ខុ​ដោយ​ភេសជ្ជៈ​ណា​ ​ភិក្ខុ​ត្រឡប់ទៅ​សូម​ភេសជ្ជៈ​ទាំងឡាយ​ដទៃ​វិញ​ ​ក្រៅពី​ភេសជ្ជៈ​ដែលគេ​បវារណា​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឯកំ​ណ​ត់​រាត្រី​នោះ​ ​គឺ​គេ​បវារណា​ភិក្ខុ​ក្នុង​រាត្រី​ទាំងឡាយ​ណា​ ​ភិក្ខុ​ត្រឡប់​សូម​ក្នុង​រាត្រី​ទាំងឡាយ​ឯទៀត​វិញ​ ​ក្រៅពី​រាត្រី​ដែលគេ​បវារណា​នោះ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់