ហើយ​ប្រគេន​ដុំ​ស្ករអំពៅ​មួយដុំ​ធំ​ដល់​ពួក​ភិក្ខុ​ទាំងនោះ​ ​ដោយ​ព្រះតម្រាស់​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​ទាំងឡាយ​ថ្វាយ​ដុំ​ស្ករអំពៅ​នេះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​យក​ដុំ​ស្ករអំពៅ​នោះ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្តេច​ថ្វាយ​ដុំ​ស្ករអំពៅ​នេះ​ចំពោះ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្តេច​ឃើញ​ពួក​អ្នកឯង​នៅ​ទីណា​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ស្តេច​ទត​ឃើ់ញ​ពួក​ខ្ញុំ​ព្រះអង្គ​កំពុង​លេង​ទឹក​ក្នុង​ស្ទឹង​អចិរ​វតី​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ពួក​អ្នកឯង​មិន​គួរ​នឹង​នាំគ្នា​លេង​ទឹក​ទេ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏ទេដែរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​លេង​ទឹក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២០៥​]​ ​ដែល​ហៅថា​លេង​ទឹក​នោះ​ ​គឺ​ភិក្ខុ​មានបំណង​នឹង​លេង​ទឹកដែល​ជ្រៅ​ជាង​ភ្នែក​គោ​ឡើង​ទៅ​ ​ទោះ​មុជ​ចុះ​ក្តី​ ​ងើបឡើង​ក្តី​ ​ហែល​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។
ថយ | ទំព័រទី ២១៥ | បន្ទាប់