ឱវាទ​វគ្គ​ ​សិក្ខាបទ​ទី១​


 [​២៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ទូន្មាន​ភិក្ខុនី​ទាំងឡាយ​ ​ក៏បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​។​ ​លំដាប់នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ទូន្មាន​ពួក​ភិក្ខុនី​ ​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​យើង​ទាំងឡាយ​ក៏​ទូន្មាន​ពួក​ភិក្ខុនី​ដែរ​។​ ​វេលា​នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​នាំគ្នា​ចូល​ទៅ​រក​ភិក្ខុនី​ទាំងឡាយ​ ​ហើយ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​ប្អូនស្រី​ទាំងឡាយ​ ​ពួក​នាង​ចូរ​មករ​ក​ពួក​យើង​ ​ៗ​នឹង​ទូន្មាន​។​ ​គ្រានោះ​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ក៏​ចូល​ទៅ​រក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ថ្វាយបង្គំ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​ហើយ​អង្គុយ​ក្នុង​ទី​គួរ​មួយ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើ​ធម្មី​កថា​បន្តិចបន្តួច​ដល់​ពួក​ភិក្ខុនី​ ​ហើយក៏​ពោល​តិរច្ឆានកថា​ឲ្យ​កន្លង​អស់១ថ្ងៃ​ ​រួច​បញ្ជូន​ពួក​ភិក្ខុនី​ឲ្យ​ត្រឡប់ទៅវិញ​ ​ដោយ​ពាក្យ​ថា​
ថយ | ទំព័រទី ២៤ | បន្ទាប់