ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ក្លែង​ផ្តាច់​បង់​សត្វ​ចាក​ជីវិត​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​២៥០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​បឋម​បារាជិក​សិក្ខាបទ​។​ ​ពាក្យ​ថា​ក្លែង​ ​គឺ​ដឹង​ស្គាល់​ជាក់​ ​ហើយ​ក្លែង​ប្រព្រឹត្ត​ល្មើស​ ​ប្រព្រឹត្ត​កន្លង​។​ ​ដែល​ហៅថា​សត្វ​ ​គឺ​សំដៅយក​សត្វតិរច្ឆាន​។​ ​ពាក្យ​ថា​ផ្តាច់​បង់​នូវ​សត្វ​ចាក​ជីវិត​ ​គឺ​ផ្តាច់​បង់​ ​បំបាត់​បង់​នូវ​ជីវិតិន្ទ្រិយ​ ​គឺ​ធ្វើ​តំណជីវិត​របស់​សត្វ​ឲ្យ​កក្រើក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​២៥១​]​ ​សត្វ​ ​(​តិរច្ឆាន​)​ ​ភិក្ខុ​សំគាល់​ថា​សត្វ​(​តិរច្ឆាន​)​ ​ហើយ​ដាក់ចុះ​ចាក​ជីវិត​ ​(​សម្លាប់​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សត្វ​ ​(​តិរច្ឆាន​)​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ដាក់ចុះ​ចាក​ជីវិត​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សត្វ​ ​(​តិរច្ឆាន​)​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​សត្វ​(​តិរច្ឆាន​)​ ​ហើយ​ដាក់ចុះ​ចាក​ជីវិត​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​មិនមែន​សត្វ​ ​(​តិរច្ឆាន​)​ ​ភិក្ខុ​សំគាល់​ថា​
ថយ | ទំព័រទី ២៥០ | បន្ទាប់