សិក្ខាបទ​ទី១០​


 [​២៩១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​សមណុទ្ទេស​(​១​)​ឈ្មោះ​កណ្ឌ​កៈ​ ​មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង​(​ដូច្នេះ​)​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​គឺ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ថា​ ​ជា​ធម៌​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​នោះ​ទេ​។​ ​ភិក្ខុ​ជាច្រើន​បានឮ​ដំណឹង​ថា​ ​សមណុទ្ទេស​ឈ្មោះ​កណ្ឌ​កៈ​ ​មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង​(​ដូច្នេះ​)​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​គឺ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ថា​ ​ជា​ធម៌​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ទេ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ចូល​ទៅ​រក​សម​ណុទ្ទេ​ឈ្មោះ​កណ្ឌ​កៈ​ ​លុះ​ចូល​ទៅ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​កណ្ឌ​ក​សមណុទ្ទេស​ថា​ ​នែ​អាវុសោ​កណ្ឌ​កៈ​ ​ឮថា​ ​
​(​១​)​ ​សមណុទ្ទេស​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​គ្នា​នឹង​ពាក្យ​ថា​ ​សម​ណេរ​ ​នឹង​ហៅថា​សមណុទ្ទេស​ក៏បាន​ ​ថា​សាមណេរ​ក៏បាន​ ​។​
ថយ | ទំព័រទី ២៩៣ | បន្ទាប់