ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​ដុំ​សាច់​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​គប់ភ្លើង​ដែល​ធ្វើ​ពី​ស្មៅ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​អ្នក​យល់សប្តិ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​របស់​ដែល​ខ្ចីគេ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​ផ្លែឈើ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​កាំបិត​និង​ជ្រញ់​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​លំពែង​និង​ដែក​ស្រួច​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​ក្បាល​ពស់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​មាន​ច្រើន​។​ ​សមណុទ្ទេស​កណ្ឌ​កៈ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ពោល​យ៉ាងនេះ​ ​ក៏​នៅ​ប្រកាន់ទិដ្ឋិ​អាក្រក់​នោះ​ដោយ​សេចក្តី​ប្រកាន់​ដ៏​មាំ​ ​ហើយ​ពោល​យ៉ាងនោះ​ដដែល​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ណា​
ថយ | ទំព័រទី ២៩៥ | បន្ទាប់