ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ក្រោធ​ខឹង​ ​ហើយ​ឲ្យ​ប្រហារ​ដល់​ភិក្ខុ​ផងគ្នា​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣១៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ពាក្យ​ថា​ ​ដល់​ភិក្ខុ​ផងគ្នា​ ​គឺ​ដល់​ភិក្ខុ​ដទៃ​។​ ​ពាក្យ​ថា​ ​ក្រោធ​ខឹង​ ​សេចក្តី​ថា​ ​មានចិត្ត​មិន​ត្រេកអរ​ ​មានចិត្ត​គុំគួន​ ​មានចិត្ត​រឹងត្អឹង​។​ ​ពាក្យ​ថា​ ​ឲ្យ​ប្រហារ​ ​គឺ​ឲ្យ​ប្រហារ​ដោយ​កាយ​ក្តី​ ​ដោយ​វត្ថុ​ជាប់នឹង​កាយ​ក្តី​ ​ដោយ​វត្ថុ​សម្រាប់​ចោល​ក្តី​ ​ដោយហោចទៅ​ ​សូម្បីតែ​ដោយ​ស្លឹក​ព្រលិត​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣១៥​]​ ​ឧបសម្បន្ន​(​១​)​ ​ភិក្ខុ​សំគាល់​ថា​ ​ឧបសម្បន្ន​ ​ហើយ​ក្រោធ​ខឹង​ ​ឲ្យ​ប្រហារ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ក្រោធ​ខឹង​ ​ឲ្យ​ប្រហារ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ ​ជា​អនុបសម្បន្ន​(​២​)​ ​ហើយ​ក្រោធ​ខឹង​ ​ឲ្យ​ប្រហារ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ក្រោធ​ខឹង​ ​ហើយ​ឲ្យ​ប្រហារ​ដល់​អនុបសម្បន្ន​ ​
​(​១​)​ ​បាន​ដល់​ភិក្ខុ​ ​(​២​)​បាន​ដល់​ជន​មិនមែន​ភិក្ខុ​
ថយ | ទំព័រទី ៣២២ | បន្ទាប់