ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​(​ហើយ​ឲ្យ​ប្រហារ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ ​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​៣១៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ភិក្ខុ​ដែល​ជន​ណាមួយ​បៀតបៀន​ ​ហើយ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​ឲ្យ​រួចខ្លួន​ ​ក៏​ឲ្យ​ប្រហារ​ទៅវិញ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៤​ ​ចប់​។​

ថយ | ទំព័រទី ៣២៣ | បន្ទាប់