តាម​បុគ្គល​ដែល​មាន​អាចារ្យ​ស្មើគ្នា​។​ ​ដែល​ហៅថា​ ​របស់​សង្ឃ​នោះ​ ​បានខាង​លាភ​ដែលគេ​លះបង់​ប្រគេន​ដល់​សង្ឃ​។​ ​ដែល​ហៅថា​ ​លាភ​នោះ​ ​បានខាង​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ជា​បច្ច័យ​ដល់​មនុស្ស​ឈឺ​ ​ដោយហោចទៅ​ ​សូម្បីតែ​ដុំ​លំអិត​ក្តី​ ​ឈើស្ទន់​ក្តី​ ​អម្បោះ​រងជើង​ក្តី​ ​(​ក៏​ហៅថា​លាភ​)​។​ ​ពាក្យ​ថា​ ​ដល់​នូវ​ធម៌​ ​គឺ​កិរិយា​តិះដៀល​ ​ជា​ខាងក្រោយ​ ​សេចក្តី​ថា​ ​ភិក្ខុ​តិះដៀល​សង្ឃ​ដែល​បាន​ឲ្យ​ចីវរ​ដល់​ឧបសម្បន្ន​ដែល​សង្ឃ​សន្មត​ឲ្យ​ជា​អ្នក​ក្រាល​នូវ​សេនាសនៈ​ក្តី​ ​ជា​អ្នក​សំដែង​នូវ​ភត្ត​ក្តី​ ​ជា​អ្នក​ចែក​នូវ​បបរ​ក្តី​ ​ជា​អ្នក​ចែក​នូវ​ផ្លែឈើ​ក្តី​ ​ជា​អ្នក​ចែក​នូវ​បង្អែម​ក្តី​ ​ជា​អ្នកចាត់ចែង​នូវ​វត្ថុ​បន្តិចបន្តួច​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៤៣​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​តិះដៀល​សង្ឃ​ដែល​បាន​ឲ្យ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​តិះដៀល​សង្ឃ​ដែល​បាន​ឲ្យ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​តិះដៀល​សង្ឃ​ដែល​បាន​ឲ្យ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​តិះដៀល​សង្ឃ​ដែល​បាន​ឲ្យ​បរិក្ខារ​ដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​តិះដៀល​សង្ឃ​ដែល​បាន​ឲ្យ​ចីវរ​ ​ឬ​បរិក្ខារ​ដទៃ​ដល់​ឧបសម្បន្ន​ដែល​សង្ឃ​មិនបាន​សន្មត​ឲ្យ​ជា​អ្នក​ក្រាល​នូវ​សេនាសនៈ​ក្តី​ ​ជា​អ្នក​សំដែង​នូវ​ភត្ត​ក្តី​ ​ជា​អ្នក​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់