សិក្ខាបទ​ទី២​


 [​៣៥៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ងូតទឹក​ក្នុង​ស្ទឹង​អចិរ​វតី​។​ ​មាន​ព្រាហ្មណ៍​ម្នាល​ទៀត​បាន​ទុក​ថង់ប្រាក់​ចំនួន៥០០កហាបណៈ​លើគោក​ ​ហើយ​ចុះ​ងូតទឹក​ក្នុង​ស្ទឹង​អ​វិរវ​តី​ ​(​ឡើង​មក​ហើយ​)​ ​ក៏​ភ្លេច​ថង់ប្រាក់​ ​ដើរចៀស​ចេញទៅ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ក៏​រើស​យក​ដោយ​គិតថា​ ​ថង់​នេះ​ប្រាកដជា​ថង់ប្រាក់​របស់​ព្រាហ្មណ៍​នោះ​ ​កុំបី​វិនាស​បាត់​ឡើយ​។​ ​ឯ​ព្រាហ្មណ៍​នោះ​នឹកឃើញ​ ​ក៏​ត្រឡប់​វិលមកវិញ​ដោយ​ប្រញាប់​ ​ហើយ​បាន​សួរ​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លោកម្ចាស់​បានឃើញ​ថង់ប្រាក់​របស់ខ្ញុំ​ដែរ​ឬ​។​ ​ភិក្ខុ​នោះ​បាន​ឲ្យ​ថង់ប្រាក់​នោះ​ទៅ​ដោយ​ពាក្យ​ថា​ ​យក​ចុះ​ព្រាហ្មណ៍​។​ ​ទើប​ព្រាហ្មណ៍​នោះ​បាន​គិត​យ៉ាងនេះ​ថា​ ​អញ​មិន​គប្បី​ឲ្យរង្វាន់​ដល់​ភិក្ខុ​នេះ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​ព្រាហ្មណ៍​នោះ​ចោទប្រកាន់​ថា​ ​បពិត្រ​លោកម្ចាស់​ ​កហាបណៈ​របស់ខ្ញុំ​មិនមែន៥០០ទេ​ ​របស់ខ្ញុំ​ប្រាកដជា១០០០​ ​រួច​ចាប់​ភិក្ខុ​នោះ​ហើយ​ ​ក៏​លែង​ទៅ​។​ ​ចំណែក​ភិក្ខុ​នោះ​ទៅកាន់​អារាម​ហើយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់