សិក្ខាបទ​ទី៥​


 [​៣៧៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​កាល​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ដ៏​មាន​អាយុ​សិង​លើ​គ្រែ​ដ៏​ខ្ពស់​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​សេនាសន​ចារិក​ជាមួយនឹង​ពួក​ភិក្ខុ​ច្រើន​រូប​ ​ហើយ​ចូល​ទៅកាន់​វិហារ​ដែល​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ដ៏​មាន​អាយុ​នៅ​។​ ​ឯ​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ដ៏​មាន​អាយុ​បាន​ក្រឡេក​ទៅ​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​កំពុង​យាង​មក​ពី​ចម្ងាយ​ ​លុះ​បានឃើញ​ហើយ​ ​ក៏បាន​ក្រាបទូល​ពាក្យ​នេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ចូល​មក​ទតមើល​ទីដេក​របស់ខ្ញុំ​ព្រះអង្គ​សិន​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ត្រឡប់​មក​ពីទី​នោះ​វិញ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​មោឃបុរស​ ​អ្នក​ទាំងឡាយ​គប្បី​ដឹង​ដោយ​ទីអាស្រ័យ​(​១​)​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ព្រះ​ឧប​នន្ទ​សក្យ​បុត្ត​ដ៏​មាន​អាយុ​ដោយ​អនេកបរិយាយ​។​បេ​។​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​
​(​១​)​ ​បាន​ដល់ទី​នៅ​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់