គឺ​វាស់​ពី​ត្រឹម​មេគ្រែ​ខាងក្រោម​ ​ភិក្ខុ​ធ្វើ​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​ ​ឲ្យ​កន្លង​ហួសប្រមាណ​នោះ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​ត្រូវ​កាត់​គ្រែ​ក្នុង​ខណៈ​ដែល​បាន​មក​ចេញ​ ​ហើយ​សឹម​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៧៥​]​ ​គ្រែ​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​សម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​គ្រែ​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​គ្រែ​ដែល​អ្នកដទៃ​ធ្វើមិនទាន់​សម្រេច​ ​ភិក្ខុ​ធ្វើឲ្យស​ម្រេច​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​គ្រែ​ដែល​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​ទៀត​សម្រេច​ឲ្យ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​ធ្វើ​គ្រែ​ដោយខ្លួនឯង​ក្តី​ ​ឲ្យ​អ្នកដទៃ​ធ្វើ​ក្តី​ ​ដើម្បី​អ្នកដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បាន​គ្រែ​ ​ឬ​តាំង​ដែល​អ្នកដទៃ​ធ្វើ​ ​(​ហើយ​យក​មក​)​ ​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៧៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុ​ធ្វើ​ត្រូវ​តាម​ប្រមាណ១​ ​ភិក្ខុ​ធ្វើឲ្យ​ថយ​ចុះពី​ប្រមាណ១​ ​ភិក្ខុ​បាន​គ្រែ​ ​ឬ​តាំង​ដែល​អ្នកដទៃ​ធ្វើឲ្យ​ហួសប្រមាណ​ ​(​យក​មក​)​ ​កាត់ចេញ​ហើយ​ប្រើប្រាស់១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៥​ ​ចប់​។​

ថយ | ទំព័រទី ៣៨៧ | បន្ទាប់