[​៤៤៦​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាល​ទទួល​បិណ្ឌបាត​ ​ទទួលយក​សម្ល​ច្រើនជាង​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​ទទួល​បិណ្ឌបាត​ឲ្យ​ល្មម​គ្នា​នឹង​សម្ល​(​១​)​។​
 ដែល​ហៅថា​ ​សម្ល​ ​បាន​ដល់​សម្ល​ពីរ​យ៉ាង​ ​គឺ​សម្ល​សណ្តែកបាយ១​ ​សម្ល​សណ្តែករាជមាស១​ ​ដែល​គួរ​ជន​នឹង​នាំទៅ​ដោយដៃ​បាន​។​ ​ភិក្ខុ​ត្រូវ​ទទួល​បិណ្ឌបាត​ល្មម​គ្នា​នឹង​សម្ល​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​ទទួលយក​សម្ល​ច្រើនជាង​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១២យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​សម្ល​មាន​រស​ដ៏​ក្រៃលែង១​(​២​)​ ​ភិក្ខុ​ទទួលយក​របស់​ជន​ជា​ញាតិ១​ ​របស់​ជន​ដែល​បាន​បវារណា១​ ​ភិក្ខុ​ទទួលយក​ដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ១​ ​ភិក្ខុ​ទទួលយក​ដោយ​ទ្រព្យរបស់​ខ្លួន១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​
 [​៤៤៧​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទទួល​បិណ្ឌបាត​ពេញ​កំពុង​បាត្រ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​គប្បី​ធ្វើ​សេចក្តី​សិក្សា​ថា​ ​អញ​នឹង​ទទួល​បិណ្ឌបាត​ឲ្យ​ស្មើ​ត្រឹម​កណ្តាប់​មាត់​បាត្រ​។​
​(​១​)​ ​អដ្ឋកថា​ ​សម្ល​ដែល​មាន​ប្រមាណ​ប៉ុន​ភាគ​ទី៤នៃ​ភត្ត​ ​ហៅថា​ ​សម្ល​ល្មម​នឹង​បិណ្ឌបាត​ ​។​ ​(​២​)​ ​អដ្ឋកថា​ ​ម្ហូប​អា​ហារ​ដទៃ​ៗ​ ​មាន​សម្ល​បន្លែ​ ​ត្រី​សាច់​ជាដើម​ ​ដែល​ក្រៅពី​សម្ល​សណ្តែកបាយ​ ​និង​សម្ល​សណ្តែករាជមាស​ចេញ​ ​។​
ថយ | ទំព័រទី ៤៥៣ | បន្ទាប់