ភិក្ខុ​ត្រូវ​ទទួល​បិណ្ឌបាត​ឲ្យ​ពេញ​ស្មើ​ត្រឹម​កណ្តាប់​មាត់​បាត្រ​។​ ​ភិក្ខុ​ណា​អាស្រ័យ​សេចក្តី​មិន​អើពើ​ ​ហើយ​ទទួល​បិណ្ឌបាត​ឲ្យ​កំពុង​លើស​កណ្តាប់​មាត់​បាត្រ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិន​មានស្មារតី១​ ​ភិក្ខុ​មិនដឹង​ខ្លួន១​ ​ភិក្ខុ​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​ខម្ភ​កត​វគ្គទី៣​ ​ចប់​។​

ថយ | ទំព័រទី ៤៥៤ | បន្ទាប់