សិក្ខាបទ​ទី៧​


 [​៥​]​ ​សម័​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ ​(​ភិក្ខុ​មាន​ពួក១៧រូប​)​ ​នាំគ្នា​ជួសជុល​វិហារធំ១​ ​មាននៅ​ក្នុង​បច្ចន្ត​ប្រទេស​ ​ដោយ​គិត​គ្នា​ថា​ ​យើង​ទាំងឡាយ​នឹង​នៅចាំ​វស្សា​ក្នុង​ទីនេះ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​(​ភិក្ខុ​មាន​ពួក៦រូប​)​ ​បានឃើញ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​នាំគ្នា​ជួសជុល​វិហារ​ ​លុះ​ឃើញ​ហើយ​បាន​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​នេះ​នាំគ្នា​ជួសជុល​វិហារ​ ​បើ​ដូច្នោះ​ ​យើង​ទាំងឡាយ​នឹង​ធ្វើឲ្យ​ភិក្ខុ​ទាំងនោះ​ចៀសចេញ​ទៅ​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ពួក​ខ្លះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​សូម​លោក​ទាំងឡាយ​បង្អង់​ចាំ​ឲ្យ​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ទាំងឡាយ​ជួសជុល​វិហារ​រួច​សិន​ ​លុះ​ជួសជុល​ស្រេចហើយ​ ​យើង​ទាំងឡាយ​នឹង​ធ្វើ​ភិក្ខុ​ទាំងនោះ​ឲ្យ​ចៀសចេញ​ទៅ​។​ ​គ្រានោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​និយាយ​ពាក្យ​នេះ​នឹង​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​លោក​ចូរ​នាំគ្នា​ចៀសចេញ​ទៅ​ ​វិហារ​ត្រូវ​បាន​ពួក​យើង​ទេ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​ហេតុ​ដូចម្តេច
ថយ | ទំព័រទី ៥ | បន្ទាប់