របស់​អ្នកឯង​ ​ឬមិន​មែន​ជា​ញាតិ​ទេ​។​ ​ឧទាយិ​ភិក្ខុ​ទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​មិនមែន​ជា​ញាតិ​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​នែ​មោឃបុរស​ ​ប្រុស​ដែល​មិនមែន​ជា​ញាតិ​ ​រមែង​មិន​ស្គាល់​កម្ម​ដ៏​សមគួរ​ក្តី​ ​មិន​សមគួរ​ក្តី​ ​កម្ម​ជាទី​ជ្រះថ្លា​ក្តី​ ​មិនជា​ទី​ជ្រះថ្លា​ក្តី​ ​របស់​ស្ត្រី​ដែល​មិនមែន​ជា​ញាតិ​ទេ​ ​នែ​មោឃបុរស​ ​អ្នកឯង​មិន​សមគួរ​នឹង​ដេចី​វរ​ឲ្យ​ភិក្ខុនី​មិនមែន​ញាតិ​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ដេរ​ឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ដេរ​នូវ​ចីវរ​ឲ្យ​ភិក្ខុនី​មិនមែន​ញាតិ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៦៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​។​ ​ភិក្ខុនី​ដែល​មិនបាន​ជាប់​ត​វង្ស​គ្នា​មក​អំពី​ចំណែកខាង​មាតា​ក្តី​ ​អំពី​ចំណែកខាង​បិតា​ក្តី​ ​ដរាប​អំពី​គូ​នៃ​ជីដូនជីតា​ជា​គំរប់៧​ ​ហៅថា​មិនមែន​ញាតិ​។​ ​ស្រី​ដែល​បាន​ឧបសម្បទា​ហើយ​ក្នុង​សង្ឃ​ពីរ​ចំណែក​ ​ហៅថា​ ​ភិក្ខុនី​។​ ​បណ្តា​ចីវរ៦យ៉ាង​ ​ចីវរ​ណាមួយ​ ​យ៉ាង​តូចបំផុត​ល្មម​វិកប្ប​បាន​ ​ហៅថា​ ​ចីវរ​។​ ​ពាក្យ​ថា​ ​ដេរ​ឯង​ ​គឺ​ភិក្ខុ​ដេរ​ដោយខ្លួនឯង​
ថយ | ទំព័រទី ៦១ | បន្ទាប់