នឹង​មានចិត្ត​ក្រោធ​ខឹង​ ​ទង់ទាញ​ភិក្ខុ​ទាំងឡាយ​ចេញ​ចាក​វិហារ​របស់​សង្ឃ​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​នាំគ្នា​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សួរ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​មានចិត្ត​ក្រោធ​ខឹង​ ​ទង់ទាញ​ភិក្ខុ​ទាំងឡាយ​ចេញ​ចាក​វិហារ​របស់​សង្ឃ​ ​មែនឬទេ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិន​សមបី​នឹង​មានចិត្ត​ក្រោធ​ខឹង​ ​ទង់ទាញ​ភិក្ខុ​ទាំងឡាយ​ចេញ​ចាក​វិហារ​របស់​សង្ឃ​សោះ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នក​ទាំងឡាយ​ធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​នោះ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មានចិត្ត​ក្រោធ​ខឹង​នឹង​ភិក្ខុ​ផងគ្នា​ ​ហើយ​ទង់ទាញ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ទង់ទាញ​ក្តី​ ​ចេញ​ចាក​វិហារ​របស់​សង្ឃ​ ​ត្រូវអាបត្តិ​បា​ចិ​ត្ត​យ​។
ថយ | ទំព័រទី ៧ | បន្ទាប់