អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​អាហារ​ក្នុង​ផ្ទះសំណាក់​ ​ឬ​រោងទាន​ ​ភិក្ខុ​ត្រូវ​ឆាន់​បានតែ​ម្តង​ ​បើ​ឆាន់​ឲ្យលើស​ពី​កំណត់​នោះ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​ ​
 [​៨៩​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​និមន្ត​ទៅ​ក្រុង​សាវត្ថី​ក្នុង​កោសល​ជនបទ​ ​បាន​ចូល​ទៅកាន់​ផ្ទះសំណាក់​ ​ឬ​រោងទាន១​។​ ​មនុស្ស​ទាំងឡាយ​និយាយ​គ្នា​ថា​ ​ព្រះ​ថេរៈ​ខាន​និមន្ត​មក​យូរណាស់​ហើយ​ ​(​ថា​ដូច្នោះ​ហើយ​)​ ​ក៏​នាំគ្នា​អង្គាស​ដោយ​គោរព​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ឆាន់​រួចហើយ​ ​ក៏​មាន​អាពាធ​ជា​ទម្ងន់​។​ ​លោក​មិន​អាច​នឹង​ចៀសចេញ​ពី​ផ្ទះសំណាក់​ ​ឬ​រោងទាន​នោះ​ទៅ​បាន​។​ ​ទើប​មនុស្ស​ទាំងឡាយ​នោះ​ ​បាន​ពោល​ពាក្យ​នេះ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ក្នុង​ថ្ងៃជា​គំរប់​ពីរ​ថា​ ​បពិត្រ​ព្រះ​ថេរ​ដ៏​ចំរើន​ ​សូម​លោកនិមន្ត​ឆាន់​ចុះ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​មាន​សេចក្តី​សង្ស័យ​ថា​ ​ការដែល​នៅត្រាំត្រែង​ឆាន់​បិណ្ឌបាត​ក្នុង​ផ្ទះសំណាក់​ ​ឬ​រោងទាន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ហាម​ហើយ​ ​ហើយ​មិន​ទទួល​បិណ្ឌបាត​ ​ក៏​អត់​ចង្ហាន់​ក្នុង​ពេលនោះ​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​និមន្ត​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​ដំណាល​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ៗ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​
ថយ | ទំព័រទី ៨៦ | បន្ទាប់