គណ​ភោជន​ ​ក្នុង​មហា​សម័យ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​ព្រោះ​ឆាន់​គណ​ភោជន​ ​វៀរលែងតែ​មាន​សម័យ​។​ ​ឯស​ម័យ​ក្នុង​សិក្ខាបទ​នោះ​គឺ​ ​សម័យ​ដែល​មាន​ជម្ងឺ១​ ​សម័យ​ដែលគេ​ប្រគេន​ចីវរ១​ ​សម័យ​ដែល​ធ្វើ​នូវ​ចីវរ១​ ​សម័យ​ដែល​ទៅកាន់​ផ្លូវ​ឆ្ងាយ១​ ​សម័យ​ដែល​ឡើងជិះ​ទូក១​ ​សម័យ​ដែល​មាន​ភិក្ខុ​ច្រើន១​ ​នេះ​ជាស​ម័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​
 [​១០០​]​ ​សម័យ​នោះ​ឯង​ ​(​មាន​បុរស​ម្នាក់​)​ ​ត្រូវជា​ញាតិសាលោហិត​របស់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​បាន​បួស​ក្នុង​សំណាក់​អាជីវក​ទាំងឡាយ​។​ ​លំដាប់នោះ​ ​អាជីវក​នោះ​ចូល​ទៅ​គាល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​ហើយ​បាន​ទូល​ពាក្យ​នេះ​ចំពោះ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ថា​ ​បពិត្រមហារាជ​ ​អាត្មា​ប្រាថ្នា​ដើម្បី​ធ្វើ​នូវ​ភត្ត​ជា​របៀប​បា​សណ្ឌ​សុទ្ធ​(​១​)​ ​។​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ត្រាស់​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោកនិមន្ត​ភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ឆាន់​មុន​សិន​ ​(​ទើប​)​ ​យើង​ត្រូវ​ធ្វើ​យ៉ាងនេះ​ ​(​បាន​)​។​
​(​១​)​ ​គឺ​របៀប​ធ្វើ​ភត្ត​របស់​មិច្ឆាទិដ្ឋិ​ ​ក្រៅពី​ព្រះពុទ្ធ​សាសនា​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់