​ប្រព្រឹត្តទៅ​ ​ដើម្បី​ចំរើន​បញ្ញា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ទូលាយ​បញ្ញា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ដ៏​ធំ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ក្រាស់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ទូលាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ជ្រៅ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ដឹងសេចក្តី​ឥត​អ្នកណា​ស្មើ​ ​ដែល​អ្នកដទៃ​មិន​អាច​ត្រាស់​ដឹង​បាន​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ក្រាស់​ ​ដូច​ផែនដី​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ច្រើន​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​រួសរាន់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​រហ័ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​រីករាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ជា​គ្រឿង​ស្ទុះ​ទៅ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ដ៏​មុត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បញ្ញា​ជា​គ្រឿង​ទម្លាយ​ ​នូវ​កិលេស​។​
 [​២៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​មិន​បរិភោគ​នូវ​កាយគតាសតិ​ ​ពួក​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​បរិភោគ​ ​នូវ​ព្រះ​និពា្វន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​បរិភោគ​ ​នូវ​កាយគតាសតិ​ ​ពួក​ភិក្ខុ​នោះ​ ​ទើប​ឈ្មោះថា​ ​បរិភោគ​ ​នូវ​ព្រះ​និពា្វន​។​
 ​[​២៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​គ​គា​សតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​មិន​បរិភោគ​ ​ព្រះនិព្វាន​ ​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិន​បរិភោគ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ពួក​ភិក្ខុ​ណា​ ​បរិភោគ​ហើយ​ ​ព្រះ​និពា្វន​ក៏​ឈ្មោះថា​ ​ពួក​ភិក្ខុ​នោះ​ ​បរិភោគ​ដែរ​។​
ថយ | ទំព័រទី ១០០ | បន្ទាប់