​[​២៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ជាទី​តាំង​ ​នៃ​សេ​ចកី្ត​ក្តៅក្រហាយ​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​ធម៌​ដែល​ជាទី​តាំង​ ​នៃ​សេ​ចកី្ត​ក្តៅក្រហាយ​ ​២​ ​ប្រការ​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើ​កាយទុច្ចរិត​ ​មិន​ធ្វើ​កាយសុចរិត​ ​ធ្វើ​វចីទុច្ចរិត​ ​មិន​ធ្វើ​វចីសុចរិត​ ​ធ្វើ​មនោ​ទុច្ចរិត​ ​មិន​ធ្វើ​មនោសុចរិត​ ​បុគ្គល​នោះ​ ​ក៏​ក្តៅក្រហាយ​ថា​ ​កាយទុច្ចរិត​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​ក្តៅក្រហាយ​ថា​ ​កាយសុចរិត​ ​អាត្មាអញ​ ​មិនបាន​ធ្វើ​ឡើយ​ ​ក្តៅក្រហាយ​ថា​ ​វចីទុច្ចរិត​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​ក្តៅក្រហាយ​ថា​ ​វចីសុចរិត​ ​អាត្មាអញ​ ​មិនបាន​ធ្វើ​ឡើយ​ ​ក្តៅក្រហាយ​ថា​ ​មនោ​ទុច្ចរិត​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​ក្ដៅក្រហាយ​ថា​ ​មនោសុចរិត​ ​អាត្មាអញ​ ​មិនបាន​ធ្វើ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ជាទី​តាំង​ ​នៃ​សេ​ចកី្ត​ក្តៅក្រហាយ​ ​មាន​ ​២​ ​ប្រការ​នេះឯង​។​ ​
 [​២៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មិនជា​ទីតាំង​ ​នៃ​សេ​ចកី្ត​ក្តៅក្រហាយ​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​ធម៌​ដែល​មិនជា​ទីតាំង​ ​នៃ​សេ​ចកី្ត​ក្តៅក្រហាយ​ ​២​ ​ប្រការ​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើ​កាយសុចរិត​ ​មិន​ធ្វើ​កាយទុច្ចរិត​ ​ធ្វើ​វចីសុចរិត​ ​មិន​ធ្វើ​វចីទុច្ចរិត​ ​ធ្វើ​មនោសុចរិត
ថយ | ទំព័រទី ១០៩ | បន្ទាប់