​​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​ ​ដូច​ចិត្ត​ ​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​។​
 [​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​មិនបាន​ចំរើន​ ​មិនបាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​នាំមក​នូវ​សេចក្ដីទុក្ខ​ក្រៃពេក​ ​ដូច​ចិត្ត​នេះ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​មិនបាន​ចំរើន​ ​មិនបាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​នាំមក​នូវ​សេចក្ដីទុក្ខ​ក្រៃពេក​។​
 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​ ​សូម្បីតែ​សភាវៈ​ ​១​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​នាំមក​នូវ​សេចក្ដីសុខ​ក្រៃពេក​ ​ដូច​ចិត្ត​នេះ​ ​សោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​នាំមក​នូវ​សេចក្ដីសុខ​ក្រៃពេក​។​

​ចប់​ ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ១១ | បន្ទាប់