មិនធ្វើមនោទុច្ចរិត បុគ្គលនោះ មិនក្តៅក្រហាយ ដោយគិតឃើញថា កាយសុចរិត អាត្មាអញ បានធ្វើហើយ មិនក្តៅក្រហាយ ដោយគិតឃើញថា កាយទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ មិនក្តៅក្រហាយ ដោយគិតឃើញថា វចីសុចរិត អាត្មាអញ បានធ្វើហើយ មិនក្តៅក្រហាយ ដោយគិតឃើញថា វចីទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ មិនក្តៅក្រហាយ ដោយគិតឃើញថា មនោសុចរិត អាត្មាអញ បានធ្វើហើយ មិនក្តៅក្រហាយ ដោយគិតឃើញថា មនោទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយ មាន ២ ប្រការនេះឯង។
[២៥១] ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ដឹង នូវធម៌ ២ ប្រការ គឺសេចកី្តមិនសន្តោស ក្នុងកុសលធម៌ទាំងឡាយ ១ សេចកី្តមិនរួញរា ក្នុងព្យាយាម ១។ ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណា ដែលបុគ្គលគួរបានដល់ ដោយកំឡាំងរបស់បុរស ដោយព្យាយាមរបស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់ នូវសេចកី្តព្យាយាមទៅវិញឡើយ