​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោធិញ្ញាណ​ ​នៃ​តថាគត​ ​បានសម្រេច​ហើយ​ ​ដោយ​សេ​ចកី្ត​មិន​ប្រមាទ​ ​ធម៌​ជា​គ្រឿង​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ក៏​តថាគត​ ​បានសម្រេច​ ​ដោយ​សេ​ចកី្ត​មិន​ប្រមាទ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​គប្បី​ផ្គង​ទុក​ ​នូវ​សេ​ចកី្ត​មិន​រួញរា​ថា​ ​ស្បែក​ ​សរសៃ​ ​ឆ្អឹង​ ​សូមឲ្យ​សល់​នៅ​ចុះ​ ​សាច់​ ​និង​ឈាម​ ​ក្នុង​សរីរៈ​ ​ចូរ​ហួតហែង​ទៅចុះ​ ​គុណវិសេស​ណា​ ​ដែល​បុគ្គល​ ​គួរ​បាន​ដល់​ ​ដោយ​កំឡាំង​របស់​បុរស​ ​ដោយ​សេ​ចកី្ត​ព្យាយាម​ ​របស់​បុរស​ ​ដោយ​សេ​ចកី្ត​ប្រឹងប្រែង​ ​របស់​បុរស​ ​(​បើ​)​ ​មិនទាន់​ដល់​គុណវិសេស​នោះ​ទេ​ ​នឹង​មិន​បពា្ឈប់​នូវ​ព្យាយាម​ ​ទៅវិញ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​សូម្បី​អ្នក​ទាំងឡាយ​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ដោយ​កាល​មិនយូរ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ចុះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ផ្គង​ទុក​ ​នូវ​សេ​ចកី្ត​មិន​រួញរា​ថា​ ​ស្បែក​ ​សរសៃ​ ​ឆ្អឹង​ ​សូមឲ្យ​សល់​នៅ​ចុះ​ ​សាច់​ ​និង​ឈាម​ ​ក្នុង​សរីរៈ​ ​ចូរ​ហួតហែង​ទៅចុះ​ ​គុណវិសេស​ណា​ ​ដែល​បុគ្គល​គប្បី​បាន​ដល់​ ​ដោយ​កំឡាំង​របស់​បុរស​ ​ដោយ​សេ​ចកី្ត​ព្យាយាម​ ​របស់​បុរស​ ​ដោយ​សេ​ចកី្ត​ប្រឹងប្រែង​ ​របស់​បុរស​។​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់