(​បើ​)​ ​មិនទាន់​ដល់​គុណវិសេស​នោះ​ទេ​ ​នឹង​មិន​បពា្ឈប់​ ​នូវ​ព្យាយាម​ទៅវិញ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្ន​ក​ទំាង​ឡាយ​ ​គួរ​សិក្សា​យ៉ាងនេះ​។​ ​
​[​២៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​ធម៌​ ​២​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការពិចារណា​ឃើញ​ ​ដោយ​សេចក្តី​រីករាយ​ ​ក្នុង​សញ្ញោ​ជ​និយ​(​១​)​ ​ធម៌​ទាំងឡាយ​ ​១​ ​ការពិចារណា​ឃើញ​ ​ដោយ​សេចក្តី​នឿយណាយ​ ​ក្នុង​សញ្ញោ​ជ​និ​យ​ធម៌​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​ឃើញ​ ​ដោយ​សេ​ចកី្ត​រីករាយ​ ​ក្នុង​សញ្ញោ​ជ​និ​យ​ធម៌​ទាំងឡាយ​ ​រមែង​លះបង់​រាគៈ​មិនបាន​ ​លះបង់​ទោសៈ​មិនបាន​ ​លះបង់​មោហៈ​មិនបានទេ​ ​លុះ​លះបង់​រាគៈ​មិនបាន​ ​លះបង់​ទោសៈ​មិនបាន​ ​លះបង់​មោហៈ​មិនបាន​ហើយ​ ​រមែង​មិន​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​(​សេចក្តី​ខ្សឹកខ្សួល​)​ ​សេចក្តី​ទុក្ខទោមនស្ស​ ​សេចក្តី​ចង្អៀតចិត្ត​ ​តថាគត​ពោល​ថា​ ​ភិក្ខុ​នោះ​ ​មិនបាន​រួចផុត​ ​អំពី​សេចក្តី​ទុក្ខ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​ឃើញ​ ​ដោយ​សេចក្តី​នឿយណាយ​ ​ក្នុង​សញ្ញោ​ជ​និ​យ​ធម៌​ទាំងឡាយ​ ​រមែង​លះបង់​រាគៈ​ ​លះបង់​ទោសៈ​ ​លះបង់​មោហៈ​បាន​ ​លុះ​លះបង់​រាគៈ​ ​លះបង់​ទោសៈ​ ​លះបង់​មោហៈ​បាន​ហើយ​
​(​១​)​ ​ធម៌​ជា​បច្ច័យ​ ​នៃ​សញ្ញោជនៈ​ ​១០ប្រការ​។​
ថយ | ទំព័រទី ១១២ | បន្ទាប់