​រមែង​រួច​ស្រឡះ​ ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​សេ​ចកី្ត​ចង្អៀតចិត្ត​បាន​ ​ទើប​តថាគត​ពោល​ថា​ ​ភិក្ខុ​នោះ​ ​រមែង​រួច​ស្រឡះ​ ​ចាក​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ ​២​ ​ប្រការ​នេះ​។​ ​
 [​២៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ខ្មៅ​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​ធម៌​ ​២​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការ​មិន​មាន​ហិរិ​ ​១​ ​មិន​មាន​ឱត្តប្បៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ខ្មៅ​ ​មាន​ ​២​ ​ប្រការ​នេះ​។​ ​
 [​២៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​សទាំ​ង​ឡាយ​ ​មាន​ ​២​ ​ប្រការ​។​ ​ធម៌​ស​ ​ទាំង​ ​២​ ​ប្រការ​គឺ​អ្វីខ្លះ​។​ ​គឺ​ហិរិ​ ​១​ ​ឱត្តប្បៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ស​ ​មាន​ ​២​ ​ប្រការ​នេះ​។​ ​
 [​២៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ស​ ​២​ ​ប្រការ​នេះ​ ​តែង​រក្សា​នូវ​សត្វលោក​។​ ​ធម៌​ស​ ​២​ ​ប្រការ​ ​គឺ​អី្វ​ខ្លះ​។​ ​គឺ​ហិរិ​ ​១​ ​ឱត្តប្បៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​ធម៌​សទាំ​ង​ឡាយ​ ​២​ ​ប្រការ​នេះ​ ​មិន​រក្សាទុក​ ​នូវ​សត្វលោក​ទេ​ ​ត្រង់​ពាក្យ​ថា​ ​មា​តា​កី្ត​ ​ថា​ម្តាយ​មីង​កី្ត​ ​ថា​ម្តាយ​ធំ​កី្ត​ ​ថា​ភរិយា​ ​របស់​អា​ចារ្យ​កី្ត​ ​ថា​ប្រពន្ធ​របស់​គ្រូ​កី្ត​ ​មិន​ប្រាកដ​ក្នុង​លោក​នេះ​ឡើយ​ ​សត្វលោក​ ​នឹង​ដល់​នូវ​ការ​ច្រឡូកច្រឡំ​ ​ដូច​សត្វ​ពពែ​ ​ចៀម​ ​មាន់​ ​ជ្រូក​ ​សុនខ​ ​និង​ចចក​ទាំងឡាយ​។​
ថយ | ទំព័រទី ១១៣ | បន្ទាប់