​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសល​ទាំងឡាយ​ ​ចូលកាន់​បឋម​មជ្ឈា​ន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ជា​អារម្មណ៍​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ ​ភិក្ខុ​នោះ​ ​ក៏​ចូល​ទុតិយជ្ឈាន​ ​ជាទី​ផូរ​ផង​ ​ប្រព្រឹត្តទៅ​ ​ខាងក្នុង​នៃ​សន្តាន​ចិត្ត​ ​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​ព្រោះ​លះ​បីតិ​ចេញ​ ​ភិក្ខុ​នោះ​ ​ក៏​ជា​បុគ្គល​ព្រងើយ​ ​មានស្មារតី​ ​សេចក្តី​ដឹងខ្លួន​ ​បាន​ទទួល​សុខ​ ​ដោយ​នាមកាយ​ ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​តែង​សរសើរ​ ​នូវ​បុគ្គល​ដែល​បាន​តតិយជ្ឈាន​ ​ថា​ជា​បុគ្គល​មានចិត្ត​ព្រងើយ​ ​ជា​អ្នកមាន​ស្មារតី​ ​មាន​ប្រក្រតី​នៅជា​សុខ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏​ចូលកាន់​តតិយជ្ឈាន​នោះ​ ​ព្រោះ​លះបង់​ ​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​ព្រោះ​អស់​ទៅ​ ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ក្នុង​កាលមុន​ផង​ ​ភិក្ខុ​នោះ​ ​ក៏​ចូលកាន់​ចតុត្ថជ្ឈាន​ ​ឥត​ទុក្ខ​ ​ឥត​សុខ​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កំឡាំង​ ​គឺ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​ ​មាន​ ​២​ ​ប្រការ​នេះឯង​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់