​[​២៦០​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ធម្មទេសនា​របស់​តថាគត​នេះ​ ​មាន​ ​២​ ​ប្រការ​។​ ​ធម្មទេសនា​ ​មាន​ ​២​ ​ប្រការ​ ​តើ​អ្វីខ្លះ​។​ ​គឺ​ទេសនា​ ​ដោយសង្ខេប​ ​១​ ​ទេសនា​ ​ដោយ​ពិស្ដារ​ ​១​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ធម្ម​ទេស​នារ​ ​បស់​តថាគត​ ​មាន​ ​២​ ​ប្រការ​នេះឯង​។​
 [​២៦១​]​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ឡាយ​ ​ភិក្ខុ​ជា​អ្នក​ត្រូវអាបត្តិ​ក្តី​ ​ភិក្ខុ​ជា​អ្នកចោទ​ក្តី​ ​មិន​ពិចារណា​នូវ​ខ្លួន​ ​ដោយខ្លួនឯង​ ​ឲ្យ​ត្រឹមត្រូវ​ ​ត្រង់​អធិករណ៍​ណា​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ហេតុ​ក្នុង​អធិករណ៍​នុះ​ ​នឹង​មាន​ប្រាកដ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​អស់​កាយ​យូរ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​សេចក្តី​កោងកាច​ ​ភិក្ខុ​ទាំងឡាយ​ ​នឹង​មិនបាន​នៅ​សប្បាយ​ឡើយ​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ត្រូវអាបត្តិ​ក្តី​ ​ភិក្ខុ​ជា​អ្នកចោទ​ក្តី​ ​ពិចារណា​ ​នូវ​ខ្លួន​ដោយខ្លួនឯង​ ​ឲ្យ​ត្រឹមត្រូវ​ ​ត្រង់​អធិករណ៍​ណា​ ​ហេតុ​ក្នុង​អធិករណ៍​នោះ​ ​នឹង​មាន​ប្រាកដ​ ​តែ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​អស់​ ​កាលយូរ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រឹងរូស​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​កោងកាច​ ​ទាំង​ភិក្ខុ​ទាំងឡាយ​ក៏​នៅ​សប្បាយ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ត្រូវអាបត្តិ​ ​ពិចារណា​នូវ​ខ្លួន​ ​ដោយខ្លួនឯង​ ​ឲ្យ​ត្រឹមត្រូវ​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់