ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកត្រូវអាបតិ្ត ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ត្រូវអាបតិ្តណាមួយ ដែលជាអកុសល ដោយកាយហើយ ហេតុដូច្នោះ បានជាភិក្ខុនោះ បានឃើញអាត្មាអញ ត្រូវអាបតិ្តណាមួយ ជាអកុសល ដោយកាយមិនខាន ប្រសិនបើអាត្មាអញ មិនត្រូវអាបតិ្តណាមួយ ជាអកុសល ដោយកាយទេ ភិក្ខុនោះ ក៏មិនគប្បីឃើញអាត្មាអញ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយឡើយ មួយវិញទៀត ព្រោះអាត្មាអញ បានត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយ បានជាភិក្ខុនោះ ឃើញអាត្មាអញ ត្រូវអាបតិ្តមួយ ជាអកុសលដោយកាយមិនខាន លុះភិក្ខុនោះ ឃើញអាត្មាអញ ត្រូវអាបតិ្តណាមួយ ដោយកាយហើយ ក៏អាក់អន់ចិត្ត លុះភិក្ខុនោះ អាក់អន់ចិត្តហើយ ទើបបានពោលពាក្យ មិនជាទីពេញចិត្ត នឹងអាត្មាអញ កាលភិក្ខុនោះ ពោលពាក្យមិនជាទីពេញចិត្តហើយ អាត្មាអញ ក៏អាក់អន់ចិត្តដែរ កាលបើអាត្មាអញ អាក់អន់ចិត្តហើយ ទើបប្រាប់ដល់ពួកភិក្ខុដទៃថា