​ទោស​ ​ត្រូវលើ​ខ្ញុំករុណា​ហើយ​ ​ព្រោះ​អធិករណ៍​នោះ​ ​ដូចជា​ទោស​ ​ត្រូវ​អ្នក​ថ្វាយ​សួយ​ ​ព្រោះ​នាំ​របស់​រត់ពន្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឈ្មោះថា​ ​ភិក្ខុ​ជា​អ្នក​ត្រូវ​អា​បតិ្ត​ ​ពិចារណា​ ​នូវ​ខ្លួន​ដោយខ្លួនឯង​ ​ឲ្យ​ត្រឹមត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកចោទ​ ​ពិចារណា​នូវ​ខ្លួន​ ​ដោយខ្លួនឯង​ ​ឲ្យ​ត្រឹមត្រូវ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ជា​អ្នកចោទ​ ​ពិចារណា​ ​ឃើញ​ដូច្នេះ​ថា​ ​ភិក្ខុ​នេះ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ហើយ​ ​ហេតុដូច្នេះ​ ​បាន​ជា​អាត្មាអញ​ ​ឃើញ​ភិក្ខុ​នេះ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ ​ប្រសិនបើ​ភិក្ខុ​នេះ​ ​មិន​គប្បី​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ទេ​ ​អាត្មាអញ​ ​ក៏​មិន​គប្បី​ឃើញ​ភិក្ខុ​នេះ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ឡើយ​ ​មួយវិញទៀត​ ​ព្រោះ​ភិក្ខុ​នេះ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ ​បាន​ជា​អាត្មាអញ​ ​ឃើញ​ភិក្ខុ​នេះ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ ​លុះ​អាត្មាអញ​ ​ឃើញ​ភិក្ខុ​នេះ​ ​ត្រូវ​អា​បតិ្ត​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ហើយ​ ​ក៏​មាន​សេ​ចកី្ត​អាក់អន់​ចិត្ត​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់