កាលអាត្មាអញ អាក់អន់ចិត្ត ទើបបានពោលពាក្យមិនជាទីពេញចិត្ត នឹងភិក្ខុនេះ ឯភិក្ខុនេះ លុះអាត្មាអញ ពោលពាក្យមិនជាទីពេញចិត្តហើយ ក៏មានសេចកី្តអាក់អន់ចិត្តដែរ កាលអាក់អន់ចិត្តហើយ ទើបប្រាប់ដល់ពួកភិក្ខុដទៃថា ទោស ត្រូវលើខ្ញុំករុណាហើយ ព្រោះអធិករណ៍នោះ ដូចជាទោស ត្រូវអ្នកថ្វាយសួយ ព្រោះនាំរបស់រត់ពន្ធ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ភិក្ខុជាអ្នកចោទ ពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកត្រូវអាបតិ្តកី្ត ភិក្ខុជាអ្នកចោទកី្ត មិនពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ ត្រង់អធិករណ៍ណា ម្នាលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នោះ នឹងមានប្រាកដ ប្រព្រឹត្តទៅ ដើម្បី តាំងនៅអស់កាយយូរ ដើម្បីសេចក្តីរឹងរូស ដើម្បីសេចក្តីកោងកាច ទាំងភិក្ខុទាំងឡាយ ក៏នឹងមិនបាននៅសប្បាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកត្រូវអាបតិ្តកី្ត ភិក្ខុជាអ្នកចោទកី្ត ពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ ត្រង់អធិករណ៍ណា ម្នាលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នុ៎ះ នឹងមានប្រាកដ តែមិនប្រព្រឹត្តទៅ ដើម្បីតាំងនៅអស់កាលយូរ ដើម្បីសេចក្តីរឹងរូស ដើម្បីសេចក្តីកោងកាចទេ ទាំងភិក្ខុទាំងឡាយ ក៏នឹងបាននៅសប្បាយផង។