​[​២៦៤​]​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​តថាគត​ ​សំដែង​ថា​ ​បុគ្គល​មិន​គួរ​ធ្វើ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​សោះ​ឡើយ​។​ ​ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​ទ្រង់​សំដែង​ថា​ ​បុគ្គល​ ​មិន​គួរ​ធ្វើ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​សោះ​ឡើយ​ ​កាលបើ​បុគ្គល​ធ្វើ​ត្រង់​អំពើ​ ​ដែល​មិន​គួរ​ធ្វើ​នោះ​ ​តើ​នឹង​បាន​ ​ទទួលទោស​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ដែល​តថាគត​ ​សំដែង​ថា​ ​បុគ្គល​មិន​គួរ​ធ្វើ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​នេះ​ ​សោះ​ឡើយ​ ​កាលបើ​បុគ្គល​ធ្វើ​ ​ត្រង់​អំពើ​ដែល​មិន​គួរ​ធ្វើ​នោះ​ ​នឹង​បាន​ទទួលទោស​ដូច្នេះ​ ​គឺ​ខ្លួនឯង​ ​តិះដៀល​ខ្លួនឯង​បាន​ផង​ ​ពួក​បណ្ឌិត​ ​ពិចារណា​ ​ហើយ​តិះដៀល​បាន​ផង​ ​កិតិ្តសព្ទ​ដ៏​អាក្រក់​ ​ល្បី​ទួទៅ​ផង​ ​វង្វេង​ធ្វើ​កាលកិរិយា​ផង​ ​លុះ​ទំ​លាយ​ ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ផង​ ​ម្នាល​អានន្ទ​ ​ដែល​តថាគត​ ​សំដែង​ថា​ ​បុគ្គល​មិន​គួរ​ធ្វើ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​សោះ​ឡើយ​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់