​ម្នាល​ព្រាហ្មណ៍​ ​ពួក​សមណៈ​ ​ទាស់ទែង​នឹង​ពួក​សមណៈ​ ​ព្រោះហេតុតែ​ទិ​ដិ្ឋ​រាគៈ​ ​ជា​ចំណង​ ​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ចុះ​បុគ្គល​ណាមួយ​ ​ក្នុង​លោក​ ​ជា​អ្នក​ប្រព្រឹត្ត​កន្លង​ ​នូវ​កាម​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​ ​សង្កត់​រួប​រិត​នេះ​ ​ចេញ​បាន​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​កន្លង​ ​នូវ​ទិដ្ឋិ​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​នេះ​ចេញ​បាន​ផង​ ​មាន​ខ្លះ​ឬទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​ជា​អ្នក​ប្រព្រឹត្ត​កន្លង​ ​នូវ​កាម​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​នេះ​ ​ចេញ​បាន​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​កន្លង​ ​នូវ​ទិដ្ឋិ​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​នេះ​ ​ចេញ​បាន​ផង​ ​តែង​មាន​ក្នុង​លោក​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ចុះ​ក្នុង​លោក​នេះ​ ​មាន​បុគ្គល​ណា​ហ្ន៎​ ​ដែល​ជា​អ្នក​ប្រព្រឹត្ត​កន្លង​ ​នូវ​កាម​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​នេះ​ ​ចេញ​បាន​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​កន្លង​ ​នូវ​ទិដ្ឋិ​រាគៈ​ ​ដែល​ជា​ចំណង​ ​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​នេះ​ចេញ​បាន​ផង​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់