​ម្នាល​ព្រាហ្មណ៍​ ​មាន​ក្រុង​ឈ្មោះ​ ​សាវត្ថី​ ​នៅក្នុង​ជនបទ​ទិសខាងកើត​ ​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​នោះ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ហើយ​ ​ដែល​ជា​អ្នក​ប្រព្រឹត្ត​កន្លង​នូវ​កាម​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​នេះ​ ​ចេញ​បាន​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​កន្លង​ ​នូវ​ទិដ្ឋិ​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​ចេញ​បាន​ផង​។​ ​លុះ​ព្រះ​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​សំដែង​យ៉ាងនេះ​ហើយ​ ​ទើប​អារាម​ទណ្ឌ​ព្រាហ្មណ៍​ ​ក្រោក​ចាកទី​អង្គុយ​ ​ធ្វើ​សំពត់​ដណ្តប់​ឆៀង​ស្មា​ម្ខាង​ ​លុត​មណ្ឌល​ជង្គង់​ ​ខាងស្តាំ​ ​លើ​ផែនដី​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បន្លឺ​នូវ​ឧទាន​ ​អស់​វារៈ​ ​៣​ ​ដង​ថា​ ​សូម​ក្រាប​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​សូម​ក្រាប​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​សូម​ក្រាប​ថ្វាយបង្គំ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ទ្រង់​ប្រព្រឹត្ត​កន្លង​ ​នូវ​កាម​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​ ​គ្រប​សង្កត់​រួប​រិត​នេះ​ ​ចេញ​បាន​ផង​ ​ទ្រង់​ប្រព្រឹត្ត​កន្លង​ ​នូវ​ទិដ្ឋិ​រាគៈ​ ​ដែល​ជា​ចំណង​ចង​រិត​ ​ធ្វើឲ្យ​ជាប់ជំពាក់​គ្រប​សង្កត់​រួប​រិត​នេះ​ ​ចេញ​បាន​ផង​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់