​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ខ្ញុំ​បានឮ​ដំណឹង​នេះ​ថា​ ​ព្រះ​សមណ​ក​ច្ចា​នៈ​ ​មិន​សំពះ​ ​មិន​ក្រោក​ទទួល​ ​មិន​និមន្ត​ ​ដោយ​អាសនៈ​ ​ចំពោះ​ពួក​ព្រាហ្មណ៍​ ​ដែល​ចាស់​ ​ជា​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ជ្រុល​ចូល​ទៅ​ក្នុង​បច្ឆិមវ័យ​សោះ​ឡើយ​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ពាក្យ​ដែល​ខ្ញុំ​បានឮ​មក​នោះ​ ​ជា​ប្រាកដ​ថា​ ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​មិន​សំពះ​ ​មិន​ក្រោក​ទទួល​ ​មិន​និមន្ត​ដោយ​អាសនៈ​ ​ចំពោះ​ពួក​ព្រាហ្មណ៍​ ​ដែល​ចាស់​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ជ្រុល​ ​ចូល​ទៅ​ក្នុង​បច្ឆិមវ័យ​សោះ​ឡើយ​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​កិច្ច​ ​មានការ​មិន​សំពះ​ ​ជាដើម​នោះ​ ​មិន​សមគួរ​ទេ​។​ ​ព្រះ​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ព្រះអង្គ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​បាន​ ​ទ្រង់​សំដែង​វុឌ្ឍិ​ភូមិ​ ​(​ជាន់​មនុស្សចាស់​)​ ​ផង​ ​ទ​ហរ​ភូមិ​ ​(​ជាន់​មនុស្សក្មេង​)​ ​ផង​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រសិនបើ​មនុស្សចាស់​ ​មាន​អាយុ​ ​៨០​ ​ឆ្នាំ​ក្ដី​ ​៩០​ ​ឆ្នាំ​ក្ដី​ ​១០០​ ​ឆ្នាំ​ក្ដី​ ​រាប់​ពី​ត្រឹម​កើតមក​ ​ប៉ុន្តែ​មនុស្ស​នោះ​ ​នៅ​បរិភោគ​កាម​ ​ត្រាំ​នៅក្នុង​កណ្ដាល​កាម​
ថយ | ទំព័រទី ១៥១ | បន្ទាប់