​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ពួក​ស្ដេច​មាន​កំឡាំង​ ​សម័យ​នោះ​ ​ពួក​ចោរ​ក៏​មាន​កំឡាំង​ខ្សោយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ស្ដេច​នឹង​មាន​ព្រះរាជ​ដំណើរ​ត្រឡប់​ចូល​មក​ក្ដី​ ​ចេញទៅ​ខាងក្រៅ​ក្ដី​ ​នឹង​ត្រួតត្រា​កិច្ចការ​ ​ក្នុង​ជនបទ​ចុង​ដែន​ក្ដី​ ​តែង​បាន​សេចក្ដីសុខ​សប្បាយ​ ​ក្នុង​សម័យ​នោះ​ ​សូម្បី​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​នឹង​មានដំណើរ​ត្រឡប់​ចូល​មក​ក្ដី​ ​ចេញទៅ​ខាងក្រៅ​ក្ដី​ ​ត្រួតត្រា​ការងារ​ឰដ៏​ខាងក្រៅ​ក្ដី​ ​ក៏បាន​សេចក្តី​សុខសប្បាយ​ ​មាន​ឧបមា​យ៉ាងណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ឧបមេយ្យ​ ​ក៏​ដូច្នោះ​ដែរ​ ​ក្នុង​សម័យ​ណា​ ​ពួក​ភិក្ខុ​អ្នកមានសីល​ជាទីស្រឡាញ់​ ​មាន​កំឡាំង​ ​សម័យ​នោះ​ ​ពួក​ភិក្ខុ​បាប​ ​មាន​កំឡាំង​ខ្សោយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ពួក​ភិក្ខុ​បាប​ ​នៅ​ស្ងៀមឈឹង​ ​នៅ​ស្ងៀមឈឹង​ ​អង្គុយ​សំកុក​ ​នៅក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ឬ​បែកខ្ញែក​ ​ទៅតាម​ទី​ផ្ដេសផ្ដាស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដី​ចំរើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ប្រយោជន៍​ ​ទាំង​សេចក្ដីសុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់